តើអ្នកចង់ក្លាយជាអ្នកជំនាញក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មលើគ្រប់វិស័យដែរ ឬទេ? មុខជំនាញក្នុងផ្នែកទីផ្សារ និងយីហោរនឹងបង្រៀនអ្នកអំពីរបៀបផ្សព្វផ្សាយដល់ក្រុមគោលតាមរយៈមធ្យោបាយជាច្រើន(ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម)។ ប្រធានបទសំខាន់ៗមួយចំនួនដែលមានក្នុងមុខជំនាញនេះរួមមានទីផ្សារអនឡាញ ការទំនាក់ទំនង និងអាកប្បកិរិយាអតិថិជន។
បទសម្ភាសន៍ជាមួយនិស្សិតផ្នែកទីផ្សារ និងយីហោ
លុច ឆេងលី (អាយុ ២៥ឆ្នាំ) បានបញ្ចប់ការសិក្សាផ្នែកទីផ្សារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចាប់អារម្មណ៍ផ្នែកអាជីវកម្ម ហើយជំនាញនេះនឹងជួយឱ្យគាត់ងាយស្រួលរកការងារធ្វើក្នុងវិស័យនេះផងដែរ។
អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺការសិក្សាអំពីឥរិយាបថអតិថិជន យុទ្ធសាស្ត្រទីផ្សារ និងផែនការធ្វើទីផ្សារ។ អ្វីដែលគាត់ចូលចិត្តធ្វើបំផុតនោះគឺការស្រាវជ្រាវដោយសារវាផ្តល់នូវការយល់ដឹងអំពីកត្តាខាងក្នុង និងខាងក្រៅ និងជួយរៀបចំយុទ្ធសាស្ត្រសម្រាប់អាជីវកម្មនានា។ អ្វីដែលគាត់មិនចូលចិត្តនោះគឺនៅឆ្នាំមូលដ្ឋានដែលអ្នកត្រូវសិក្សាមុខវិជ្ជាជាច្រើនដូចជាប្រវត្តិសាស្ត្រខ្មែរ បើយោងតាមគាត់ វាមិនទាក់ទងនឹងជំនាញនេះទេ។ បន្ទុកការងារគឺមធ្យម ដែលមានកិច្ចការក្រុមមួយសម្រាប់គ្រូមួយមុខវិជ្ជា ហើយត្រូវសិក្សា៤ម៉ោងក្នុងមួយថ្ងៃ និង២០ម៉ោងក្នុងមួយសប្ដាហ៍។
យោងតាមឆេងលី មុខវិជ្ជានៅវិទ្យាល័យដែលពាក់ព័ន្ធនឹងមុខជំនាញនេះជាងគេគឺសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលកាន់តែមានសារៈសំខាន់ជាងនេះទៀតគឺបទពិសោធន៍ ដូច្នេះពេលអ្នកកំពុងសិក្សា អ្នកត្រូវស្វែងរកការងារធ្វើ។
គន្លឹះរបស់ឆេងលីសម្រាប់អ្នក? ប្រសិនបើអ្នកចាប់អារម្មណ៍មុខជំនាញនេះ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមអំពីវា ហើយសម្រេចចិត្តថាតើនេះពិតជាអ្វីដែលអ្នកចង់បានមែនដែរ ឬទេ។ បន្ទាប់មកអ្នកត្រូវពិនិត្យថាតើឱកាសការងារណាខ្លះដែលអ្នកនឹងទទួលបានពេលបញ្ចប់ការសិក្សា។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- Chea Sim University of Kamchaymear, Kamchaymear
- City University, Phnom Penh
- Dewey International University, Battambang
- Human Resource University, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Life University, Sihanoukville
- Mean Chey University, Banteay Meanchey
- National Institute of Business, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Phnom Penh International University, Phnom Penh
- PSE (Pour un Sourire d’Enfant), Phnom Penh
- Raffles International College, Phnom Penh
- Svay Rieng University, Svay Rieng
- University of Cambodia, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។