គណិតវិទ្យា

All majors

គណិតវិទ្យា

តើអ្នកចង់ស្វែងយល់អំពីទំនាក់ទំនងរវាងលេខនព្វន្ត សំណង់លេខ និងលំនាំដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងរាល់ទម្រង់នៃគណិតវិទ្យា ដូចជាត្រីកោណមាត្រ ស្ថិតិ និងការគណនាដែរ ឬទេ? មុខជំនាញគណិតវិទ្យានឹងបង្រៀនអ្នកអំពីការវិភាគ ពីជគណិត តក្កវិទ្យា សណ្ឋានដីវិទ្យា និងទ្រឹស្ដីនព្វន្តជាដើម។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគណិតវិទ្យា

ងុយ រី (អាយុ ២៣ឆ្នាំ) ជានិស្សិតឆ្នាំ៤ ជំនាញគណិតវិទ្យានៅសាកលវិទ្យាល័យខេមរាអង្គរខេត្តតាកែវ។ នេះគឺជាមុខជំនាញដែល រី តែងតែចង់សិក្សាដោយសារតែវាជាមុខជំនាញដែលល្អសម្រាប់ការប្រកួតប្រជែងយកអាហារូបករណ៍ ហើយមុខវិជ្ជាគណិតវិទ្យាគឺផ្ដោតលើការគិតបែបស៊ីជម្រៅ។
រី សិក្សានៅសាលា ២ថ្ងៃក្នុងមួយសប្ដាហ៍ ដែលស្មើនឹង ១៥ម៉ោង ហើយសិក្សានៅផ្ទះរៀងរាល់សប្ដាហ៍ផងដែរ ដែលស្មើនឹង ២១ម៉ោង។ ប៉ុន្តែ រី នៅតែពិបាកតាមឱ្យទាន់គ្រប់មុខវិជ្ជាទាំងនោះដែលវាធ្វើឱ្យគាត់អន់ចិត្ត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។