តើអ្នកចង់សិក្សាបន្ថែមអំពីភាសាអង់គ្លេស និងចំណុចសំខាន់នៃវប្បធម៌របស់ប្រទេសនេះដែរ ឬទេ? នោះមុខជំនាញក្នុងការសិក្សាភាសាអង់គ្លេសអាចជាជម្រើសសម្រាប់អ្នក!
បទសម្ភាសន៍ជាមួយនឹងនិស្សិតជំនាញសិក្សាភាសាអង់គ្លេស
ឌីន សុខដែនមានអាយុ ៣០ឆ្នាំ ហើយបានចាប់យកមុខជំនាញសិក្សាភាសាអង់គ្លេសនៅសាកលវិទ្យាល័យវេសស្ទើន។ គាត់បានជ្រើសរើសសិក្សាភាសាអង់គ្លេសដោយសារតែគាត់គិតថាភាសាគឺមានសារៈសំខាន់ និងអាចជួយគាត់ឱ្យទំនាក់ទំនងជាមួយនឹងអ្នកនៅជុំវិញគាត់។ គាត់ចូលចិត្តមុខជំនាញនេះដោយសារតែភាសាអង់គ្លេសគឺជាភាសាសាកល លើសពីនេះភាសានេះត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីបញ្ចប់ការសិក្សាគាត់ចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- Chea Sim University of Kamchaymear, Kamchaymear
- Dewey International University, Battambang
- Human Resource University, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Life University, Sihanoukville
- Mean Chey University, Banteay Meanchey
- National Institute of Business, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Phnom Penh International University, Phnom Penh
- Prek Leap National College of Agriculture, Phnom Penh
- Royal University of Phnom Penh, Phnom Penh
- Saint Paul Institute, Takeo
- Svay Rieng University, Svay Rieng
- University of Cambodia, Phnom Penh
- University of Economics and Finance, Phnom Penh
- University of Kratie, Kratie
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។