ការសិក្សាភាសាខ្មែរ

All majors

ការសិក្សាភាសាខ្មែរ

តើអ្នកចង់សិក្សាបន្ថែមអំពីភាសាខ្មែរ​ និងចំណុចសំខាន់នៃវប្បធម៌របស់ប្រទេសនេះដែរ ឬទេ? នោះមុខជំនាញក្នុងការសិក្សាភាសាខ្មែរអាចជាជម្រើសសម្រាប់អ្នក!

បទសម្ភាសន៍ជាមួយនឹងនិស្សិតជំនាញសិក្សាភាសាខ្មែរ

ងួន សុខនិមល (អាយុ ២១ឆ្នាំ) ជំនាញអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយកំពុងសិក្សាឆ្នាំទី៤។ និមលជ្រើសរើសជំនាញនេះដោយសារតែគាត់ដឹងអំពីទេពកោសល្យរបស់គាត់ក្នុងជំនាញនេះ ហើយគាត់ចូលចិត្តផ្នែក វប្បធម៌ និងអក្សរសាស្ត្រ។ នៅពេលដែលអ្នកសិក្សាជំនាញនេះអ្នកត្រូវការយ៉ាងហោចណាស់ ២៤ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីសិក្សា។
មុខវិជ្ជាដែលគាត់ចូលចិត្តគឺអក្សរសាស្ត្រខ្មែរព្រោះវាផ្ដល់នូវការយល់ដឹងអំពីសង្គម និងបញ្ហាដែលត្រូវដោះស្រាយ។ បន្ទាប់ពីនិមលបញ្ចប់ការសិក្សា គាត់អាចក្លាយជាគ្រូបង្រៀន អ្នកនិពន្ធកាសែត អ្នកនិពន្ធសៀវភៅ អ្នករៀបចំកម្មវិធី។ យ៉ាងណាក៏នៅមានជម្រើសច្រើនជាងនេះទៀត។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។