តើអ្នកចាប់អារម្មណ៍ការរចនាដែរ ឬទេ? ហើយតើអ្នកមានអារម្មណ៍មានកម្លាំងចិត្តពេលឃើញការរចនាផ្នែកខាងក្នុងផ្សេងៗដែរ ឬទេ? មុខជំនាញការរចនាផ្នែកខាងក្នុងនឹងបង្រៀនអ្នកបន្ថែមអំពីសំណង់ផ្នែកខាងក្នុង ការរៀបចំលំហ និងសម្ភារៈជាដើម។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែករចនាផ្នែកខាងក្នុង
ណុច សារឿន (អាយុ ២៧ឆ្នាំ) កំពុងបញ្ចប់ការសិក្សាឆ្នាំទី៤ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់សម្រេចចិត្តសិក្សាជំនាញការរចនាខាងក្នុងដោយសារគាត់ចូលចិត្តការគូរ និងការបង្កើតអ្វីមួយថ្មី។ ជាពិសេសគាត់ចូលចិត្តគំនិតនៃការរចនាថ្មីៗ សោភណ្ឌ និងការគូរ។ ប៉ុន្តែគាត់ចូលចិត្តជំនាញក្នុងការគូរជាងគេដោយសារគាត់អាចគូរអ្វីដែលគ្រូសុំឱ្យគាត់ធ្វើ។ អ្វីដែលគាត់មិនចូលចិត្តជាងគេនោះគឺការគូរដោយកុំព្យូទ័រ និងមុខវិជ្ជាជាច្រើនដែលគាត់ត្រូវរៀន។ បន្ទុកការងារគឺផ្សេងៗគ្នា នៅឆ្នាំខ្លះអ្នកអាចធ្វើការងារក្រៅម៉ោងបាន តែឆ្នាំផ្សេងទៀតអ្នកត្រូវការពេលវេលាជាច្រើនដើម្បីសិក្សា។ ពេលគាត់បញ្ចប់ការសិក្សា គាត់ចង់ធ្វើការផ្នែករចនាខាងក្នុង។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- City University, Phnom Penh
- Limkokwing University of Creative Technology, Phnom Penh
- Norton University, Phnom Penh
- Phnom Penh International Institute of the Arts, Phnom Penh
- Raffles International College, Phnom Penh
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។