ការរចនាក្រាហ្វិក

All majors

ការរចនាក្រាហ្វិក

តើអ្នកចង់សិក្សាអំពីរបៀបបង្កើតការរចនាសិល្បៈតាមបច្ចេកវិទ្យាកុំព្យូទ័រដែរ ឬទេ? នោះជំនាញក្នុងផ្នែកការរចនាក្រាហ្វិកអាចជាជម្រើសសម្រាប់អ្នក។ មុខជំនាញនេះសិក្សាអំពីការបង្កើតការទំនាក់ទំនងរូបីដែលមានជារូបរាងតាមរយៈការវាយអក្សរ ការថតរូប រូបតំណាង និងរូបភាពជាដើម។ អ្នកនឹងសិក្សាអំពីរបៀបបង្កើតសិល្បៈជំនួយដោយកុំព្យូទ័រ និងការរចនាដោយផ្អែកលើទ្រឹស្ដី និងគោលការណ៍រចនាដែលពាក់ព័ន្ធនានា។ អ្នកក៏នឹងសិក្សាអំពីរបៀបប្រើប្រាស់ការរចនាទាំងនេះក្នុងការកំណត់ផ្សេងៗដូចជាការផ្សាយពាណិជ្ជកម្ម ឬយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងជាដើម។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែករចនាក្រាហ្វិក

លី ម៉េង អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី ២ ផ្នែកការរចនាក្រាហ្វិក នៅវិទ្យាស្ថាន Step IT Academy កម្ពុជា។ គាត់បានសម្រេចចិត្តចុះឈ្មោះរៀនមុខជំនាញការរចនាក្រាហ្វិកដោយសារគាត់ស្រឡាញ់ប្រព័ន្ធច្នៃប្រឌិតមិនចេះចប់នៃការរចនាក្រាហ្វិក។ អ្វីដែលគាត់ចូលចិត្តបំផុតក្នុងជំនាញនេះគឺការដែលគាត់អាចបង្ហាញអារម្មណ៍របស់គាត់តាមរយៈស្នាដៃសិល្បៈរបស់គាត់។ លើសពីនេះគាត់លើកឡើងថាជំនាញនេះគឺពិតជាទាន់សម័យ ហើយអ្នកតែងតែមានអារម្មណ៍ថាអ្នកដើរលើសមួយជំហានធៀបនឹងអ្នកដទៃ ដោយសារតែអ្នកដើរតាមទំនោរការរចនាចុងក្រោយក្នុងពិភពលោក។ អ្វីដែលគាត់មិនចូលចិត្តអំពីមុខជំនាញរបស់គាត់គឺការដែលគម្រោងរចនាក្រាហ្វិក
ត្រូវការពេលវេលាច្រើន។ មុខវិជ្ជាចំណូលចិត្តរបស់គាត់គឺការរចនាការផ្សាយពាណិជ្ជកម្ម និងការកាត់តវីដេអូ។ គាត់និយាយថាភាសាអង់គ្លេសគឺជាមុខវិជ្ជានៅវិទ្យាល័យដែលសំខាន់ជាងគេដែលរៀបចំខ្លួនអ្នកសម្រាប់មុខជំនាញរចនាក្រាហ្វិកនេះ។ បន្ទាប់ពីបញ្ចប់ការសិក្សាគាត់ចង់ក្លាយជាអ្នករចនាក្រាហ្វិក អ្នកកាត់តវីដេអូ ឬអ្នកថតរូបបែបឌីជីថលជាដើម។

គន្លឹះរបស់គាត់សម្រាប់សិស្សវិទ្យាល័យដែលចង់បន្តការសិក្សាផ្នែករចនាក្រាហ្វិក? អ្នកគួរតែធ្វើខ្លួនឱ្យទាន់សម័យជាមួយនឹងទំនោរសាកលចុងក្រោយបំផុត ហើយប្រើប្រាស់ភាពច្នៃប្រឌិតរបស់អ្នក ការស្រមើស្រមៃ និងជំនាញរូបភាពរបស់អ្នកដើម្បីបង្កើតស្នាដៃរបស់ខ្លួន។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។