ការធ្វើផែនការទីក្រុង

All majors

ការធ្វើផែនការទីក្រុង

ការរៀបចំទីក្រុងរួមមានដំណើរការនៃការបង្កើត និងរចនាតំបន់ក្នុងទីក្រុង។ ពេលសិក្សាជំនាញនេះ អ្នកនឹងសិក្សាអំពីរបៀបធ្វើការផែនការ រចនា និងសាងសង់ទីក្រុងប្រកបដោយប្រសិទ្ធភាព ដោយពិចារណាលើទម្រង់រូបវ័ន្ត ដំណើរការសេដ្ឋកិច្ច និងផលប៉ះពាល់សង្គមនៃបរិស្ថានទីក្រុង។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែករៀបចំនគរូបនីយកម្ម

ណារ៉ូ (អាយុ ២៩ឆ្នាំ) សម្រេចចិត្តបន្តថ្នាក់អនុបណ្ឌិតផ្នែករៀបចំតំបន់ និងនគរូបនីយកម្មនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី។ គាត់ចូលចិត្តការរៀបចំទីក្រុង ព្យាយាមស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដែលកើតមានក្នុងទីក្រុងដូចជារាជធានីភ្នំពេញជាដើម។ គាត់ដឹងថាការរចនាទីក្រុងប្រសើរគឺល្អសម្រាប់មនុស្ស និងធម្មជាតិ។ អ្វីដែលគាត់មិនចូលចិត្តអំពីមុខជំនាញនេះគឺការដែលថាភាគច្រើនវាជាទ្រឹស្ដី ដូច្នេះវាពិបាកក្នុងការយកទ្រឹស្ដីមកអនុវត្ត។ លើសពីនេះ ការរៀនយកអនុបណ្ឌិតនៅបរទេសគឺពិតជាមានការលំបាក ដោយសារតែរាល់ពេលអ្នកត្រូវបញ្ចប់ទាំងកិច្ចការ និងការសិក្សា។ អ្វីដែលគាត់ចូលចិត្តបំផុតគឺការដែលសាស្ត្រាចារ្យដាក់កិច្ចការដល់សិស្សឱ្យរចនាទីក្រុងល្អប្រសើរមួយសម្រាប់ សហគមន៍ដែលមានបញ្ហា។ ការធ្វើដូចនេះធ្វើឱ្យសិស្សចេះស្វែងរកដំណោះស្រាយជាក់ស្ដែងសម្រាប់បញ្ហាពិតៗ។ ទោះបីជាយ៉ាងណា គាត់គិតថាអ្វីដែលគាត់បានរៀនពីប្រទេសអូស្រ្តាលីមិនអាចយកមកអនុវត្តនៅប្រទេសកម្ពុជាបានទេ ដោយសារតែច្បាប់ និងនីតិវិធីខុសគ្នា។ បច្ចុប្បន្នណារ៉ូ ធ្វើការនៅផ្នែករៀបចំនគរូបនីយកម្មនៅក្រសួងរៀបចំដែនដី។

គន្លឹះរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ជំនាញ៖ ត្រូវមានភាពច្នៃប្រឌិត បើកចិត្តទូលាយ និងស្វែងយល់ បច្ចេកវិទ្យាថ្មីៗ និងការរចនានៅជុំវិញពិភពលោក។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។