តើអ្នកចង់សិក្សាអំពីការគ្រប់គ្រងក្រុមការងារ និងគ្រប់គ្រងមនុស្សឱ្យមានប្រសិទ្ធភាពដែរ ឬទេ? ឬតើអ្នកចង់ស្វែងយល់ពីរបៀបដឹកនាំផ្សេងៗដែរ ឬទេ? មុខជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម និងភាពជាអ្នកដឹកនាំផ្ដោតលើការវិភាគ និងដោះស្រាយបញ្ហាអាជីវកម្មទាំងឡាយ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងអាជីវកម្ម និងភាពជាអ្នកដឹកនាំ
ផៃអ៊ើ វុទ្ធី (អាយុ២៤ឆ្នាំ) ជានិស្សិតឆ្នាំទីមួយនៅសាកលវិទ្យាល័យកម្ពុជា និងកំពុងសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម។ រ័ត្ន វណ្ណដា (អាយុ២០ឆ្នាំ) ជានិស្សិតឆ្នាំទី២ នៅពុទ្ធិកវិទ្យាល័យ ព្រះសីហមុនីរាជ និងកំពុងសិក្សាជំនាញគ្រប់គ្រងទូទៅ។
វុទ្ធីលើកឡើងថា វាមានការលំបាកសម្រាប់គាត់ក្នុងការជ្រើសរើសមុខជំនាញមួយព្រោះគាត់មកពីខេត្ត ហើយអ្នកនៅជុំវិញខ្លួនគាត់ពុំមានបទពិសោធន៍ក្នុងការជ្រើសរើសជំនាញត្រឹមត្រូវនោះទេ។ ដើម្បីទទួលបានព័ត៌មានបន្ថែម គាត់បាននិយាយជាមួយមនុស្សជាច្រើនដូចជាមិត្តភក្ដិរបស់គាត់ គ្រូបង្រៀនរបស់គាត់ និងនិស្សិតដែលបានចូលរៀននៅសាកលវិទ្យាល័យរួច។ មុនពេលធ្វើការសម្រេចចិត្ត គាត់បានពិចារណាអំពីជំនាញ និងចំណាប់អារម្មណ៍របស់គាត់។ វុទ្ធីបានជ្រើសរើសជំនាញគ្រប់គ្រងអាជីវកម្មដោយសារតែជំនាញនេះផ្ដល់ឱកាសក្នុងការសិក្សាអំពីការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងដើម្បីជួបមនុស្សថ្មីៗ ទទួលបានគំនិតថ្មីៗ និងរៀនសូត្រអំពីគំនិតអាជីវកម្ម។ វណ្ណដាបានជ្រើសរើសជំនាញគ្រប់គ្រងទូទៅដោយសារតែគាត់ចង់សិក្សាអំពីរបៀបដឹកនាំក្រុមមួយដោយជោគជ័យ។ សិស្សនិស្សិតក៏បានលើកឡើងផងដែរថាវាងាយស្រួលក្នុងការស្វែងរកការងារជាមួយមុខជំនាញនេះដោយសារអ្នកសិក្សាអំពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព សិក្សាអំពីការគ្រប់គ្រងធនធានមនុស្ស និងអំពីអាជីវកម្ម។
និស្សិតទាំង២ទទួលស្គាល់ថាពួកគាត់មានបញ្ហាជាមួយនឹងភាសាអង់គ្លេសរបស់គាត់ ហេតុនេះហើយដើម្បីអានសៀវភៅ និងធ្វើការស្រាវជ្រាវ ពួកគាត់ត្រូវចំណាយពេលជាច្រើនក្នុងការពង្រឹងភាសាអង់គ្លេសរបស់ពួកគាត់។
រ័ត្ន វណ្ណដា បន្ថែមថាមុខវិជ្ជាគណនេយ្យគឺជាបញ្ហាសម្រាប់គាត់ដោយសារកន្លងមកមុខវិជ្ជានេះមានតែទ្រឹស្ដី ហើយវាពិបាកក្នុងការចងចាំនូវអ្វីដែលអ្នករៀនប្រសិនបើអ្នកមិនអាចយកចំណេះដឹងនោះមកអនុវត្តទេនោះ។
បន្ទុកការងារមានលក្ខណៈខុសៗគ្នា។ អ្នកត្រូវការរយៈពេល ៥ថ្ងៃនៅសាលា ប៉ុន្តែក៏ត្រូវការពេលវេលាសម្រាប់ធ្វើកិច្ចការសាលា ការអាន ការស្រាវជ្រាវ និងត្រៀមខ្លួនសម្រាប់ការប្រឡងផ្សេងៗផងដែរ។
ក្រោយបញ្ចប់ការសិក្សា វុទ្ធីចង់បម្រើការងារផ្នែកគ្រប់គ្រងទូទៅ ដោយឡែកវណ្ណដាចង់ឱ្យមានរោងចក្រមួយនៅខេត្តដែលគាត់រស់នៅ ធ្វើដូច្នេះប្រជាជននៅទីនោះមិនគ្រាន់តែពឹងផ្អែកលើដំណាំកសិកម្ម ឬការកាប់ឈើតែមួយមុខដើម្បីរកប្រាក់ចំណូលនោះទេនៅពេលដែលបម្រែបម្រួលអាកាសធាតុប៉ះពាល់ផលដំណាំរបស់ពួកគាត់។ គន្លឹះរបស់ពួកគាត់សម្រាប់សិស្សនិស្សិតគឺ រៀនអ្វីដែលអ្នកពេញចិត្ត កុំគ្រាន់តែធ្វើអ្វីដែលអ្នកដទៃប្រាប់អ្នកឱ្យធ្វើ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើការងារស្ម័គ្រចិត្តខ្លះដើម្បីពង្រឹងជំនាញរបស់អ្នក។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- American University of Phnom Penh, Phnom Penh
- Angkor University, Siem Reap
- Asia Euro University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- Cambodian Mekong University, Phnom Penh
- Cambodian University for Specialities, Phnom Penh
- City University, Phnom Penh
- Dewey International University, Battambang
- East Asia Management University, Phnom Penh
- Human Resource University, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Life University, Sihanoukville
- Mean Chey University, Banteay Meanchey
- National Institute of Business, Phnom Penh
- National University of Battambang, Battambang
- National University of Management, Phnom Penh
- Norton University, Phnom Penh
- Panha Chiet University, Phnom Penh
- Phnom Penh International University, Phnom Penh
- Raffles International College, Phnom Penh
- Royal University of Law and Economics, Phnom Penh
- Svay Rieng University, Svay Rieng
- University of Cambodia, Phnom Penh
- University of Kratie, Kratie
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
- Western University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។