ការគ្រប់គ្រងអាជីវកម្មអន្តរជាតិ

All majors

ការគ្រប់គ្រងអាជីវកម្មអន្តរជាតិ

តើអ្នកចង់ស្វែងយល់អំពីមជ្ឈដ្ឋានជុំវិញអាជីវកម្មអន្តរជាតិដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងវប្បធម៌ដទៃដែរ ឬទេ? តើអ្នកចាប់អារម្មណ៍នឹងផ្សារភាគហ៊ុនដែរ ឬទេ? នោះមុខជំនាញក្នុងការគ្រប់គ្រងអាជីវកម្មអន្តរជាតិអាចជាជម្រើសដ៏ត្រឹមត្រូវរបស់អ្នក។ មុខជំនាញនេះផ្ដោតលើការដឹកនាំ និងការគ្រប់គ្រងអង្គការស្ថាប័នអន្តរជាតិ។

បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិ

ឈឿត ម៉ាប់ (អាយុ ២២ឆ្នាំ) កំពុងសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិនៅមជ្ឈមណ្ឌលស៊ីអ៊ីអូ ក្នុងរាជធានីភ្នំពេញ ហើយគាត់កំពុងសិក្សាឆ្នាំទី១។ គាត់ជ្រើសរើសជំនាញនេះដោយសារតែគាត់ចង់ក្លាយជាអ្នកជំនួញមួយរូប និងពូកែខាងទំនាក់ទំនង។ អ្វីដែលគាត់ចូលចិត្តអំពីជំនាញនេះគឺភាសា គណនេយ្យ និងរដ្ឋបាល។ ភាសាអង់គ្លេសគឺជាមុខវិជ្ជាដែលគាត់ចូលចិត្តដោយសារតែគាត់ចង់បន្តការសិក្សានៅបរទេសផងដែរ។ គាត់សិក្សាពីថ្ងៃច័ន្ទដល់សៅរ៍ពីម៉ោង ១:៣០រសៀល ដល់ម៉ោង ៥:៣០នាទីល្ងាច ប៉ុន្តែគាត់កំពុងមានផែនការប្ដូរមកសិក្សានៅពេលល្ងាចវិញ ដូច្នេះគាត់អាចមានការងារពេញម៉ោងធ្វើ។ នៅពេលម៉ាប់ រៀននៅឆ្នាំទី២ គាត់នឹងធ្វើការជាអ្នករដ្ឋបាល ហើយគាត់សង្ឃឹមថានឹងក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយ ឬមានអាជីវកម្មផ្ទាល់ខ្លួននៅពេលគាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។

ដំបូន្មានរបស់គាត់សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ជំនាញនេះ៖ យកចិត្តទុកដាក់ចំពោះមុខវិជ្ជានៅវិទ្យាល័យដូចជាភាសាអង់គ្លេស សេដ្ឋកិច្ច គណិតវិទ្យា និងភាសាខ្មែរ។ អ្នកត្រូវផ្ដោតសំខាន់លើមុខវិជ្ជាទាំងនេះបើចង់សិក្សាជំនាញនេះ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។