តើអ្នកចូលចិត្តមុខវិជ្ជាគណិតវិទ្យា និងចង់ដឹងអំពីដំណើរការនៃការធ្វើអាជីវកម្មដែរ ឬទេ? មុខជំនាញក្នុងការគ្រប់គ្រងអាជីវកម្មនឹងបង្រៀនអ្នកបន្ថែមអំពីការគ្រប់គ្រងអាជីវកម្មមួយប្រកបដោយប្រសិទ្ធភាព។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងអាជីវកម្ម
រ៉ា ផានីមានអាយុ ២៦ឆ្នាំ ហើយកំពុងសិក្សមុខជំនាញការគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ គាត់សម្រេចរ៉ា ផានីមានអាយុ ២៦ឆ្នាំ ហើយកំពុងសិក្សមុខជំនាញការគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ គាត់សម្រេចចិត្តចុះឈ្មោះសិក្សាមុខជំនាញនេះដោយសារតែគាត់ចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននាពេលអនាគត។ ពេលដែលគាត់នៅរៀននៅសាកលហាក់ដូចជាប្លែក និងចម្រុះច្រើន។ ទំហំការងារនីមួយៗអាស្រ័យលើគម្រោងនីមួយៗ ប៉ុន្តែជាទូទៅគាត់ចំណាយពេល៣ ទៅ៤ថ្ងៃនៅសាលា។ មិត្តរួមថ្នាក់របស់គាត់ឈ្មោះ ហុង គឹមហ៊ាង (អាយុ២៤ឆ្នាំ) និង តៅ ក្រេស (អាយុ២៧ឆ្នាំ) បន្ថែមថាពួកគាត់ក៏ត្រូវរៀនបន្ថែមពេលនៅផ្ទះផងដែរ។ អ្វីដែលផានីចូលចិត្តបំផុតអំពីមុខជំនាញមួយនេះគឺជំនាញភាពជាអ្នកដឹកនាំផ្សេងៗគ្នា ការធ្វើការលើផែនការអាជីវកម្មផ្សេងៗគ្នា និងថ្នាក់ទីផ្សារ។ មុខវិជ្ជាផែនការអាជីវកម្មបង្រៀនគាត់នូវជំហានជាក់ស្ដែងនៃការប្រកបអាជីវកម្ម។ មុខវិជ្ជាហិរញ្ញវត្ថុមានលក្ខណៈពិបាកបន្តិចសម្រាប់គាត់។ គាត់គិតថាមុខវិជ្ជាគណិតវិជ្ជាគឺជាមុខវិជ្ជាសំខាន់នៅថ្នាក់វិទ្យាល័យនៅពេលដែលអ្នកចង់ចាប់យកមុខជំនាញនេះ។ និស្សិត២រូបទៀតក៏យល់ស្របផងដែរដោយសារតែមុខវិជ្ជាហិរញ្ញវត្ថុពឹងផ្អែកលើគណិតវិទ្យាច្រើន។
គន្លឹះសម្រាប់អ្នក៖ ប្រសិនបើអ្នកចង់សិក្សាជំនាញនេះ អ្នកគួរសួរខ្លួនឯងថា «តើខ្ញុំពូកែខាងអ្វី?» «តើមានចំណុចសំខាន់អ្វីខ្លះ?» និង «តើខ្ញុំស្រឡាញ់មុខជំនាញនេះដែរ ឬទេ?» គឹមហ៊ាងបន្ថែមទៀតថាសិស្សនិស្សិតគួរតែចូលរួមធ្វើការងារស្ម័គ្រចិត្តខ្លះក្នុងជំនាញនេះដើម្បីស្វែងយល់ត មរយៈទទួលយកបទពិសោធន៍ថាតើជំនាញនេះសក្ដិសមដែរ ឬទេ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Beltei International University, Phnom Penh
- Build Bright University Phnom Penh, Phnom Penh
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Limkokwing University of Creative Technology, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Paragon International University, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។