តើអ្នកចង់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យជីវីតមនុស្ស និងដំណើរការអាជីវកម្មប្រសើរឡើងដែរ ឬទេ? នោះជំនាញក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានអាចជាជំនាញសម្រាប់អ្នក។ សិក្សាមុខជំនាញនេះ សិស្សនិស្សិតនឹងសិក្សាអំពីរបៀបរចនា វិភាគ និងអនុវត្តប្រព័ន្ធព័ត៌មានដែលផ្អែកលើកុំព្យូទ័រ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាន
គ្រាន់ សូរុនជានិស្សិតឆ្នាំទីមួយជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មាននៅវិទ្យាស្ថានស៊ីតិច ហើយគាត់បានជ្រើសរើសជំនាញនេះដោយមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការសិក្សាអំពីអ្វីៗគ្រប់យ៉ាងសង្គមឌីជីថល។ សូរុនចូលចិត្តអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងកុំព្យូទ័រ ហើយមានបំណងចង់បង្កើតនវានុវត្តន៍សម្រាប់បច្ចេកវិទ្យា។
នៅវិទ្យាស្ថានស៊ីតិច សូរុនពិតជាចូលចិត្តមុខវិជ្ជាសរសេរកម្មវិធីខ្លាំងណាស់ដោយសារតែមុខវិជ្ជានេះអាចឱ្យអ្នកបង្កើតរបស់ថ្មីៗ។ ពេលខ្លះមុខជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានអាចមានភាពស្មុគស្មាញបន្តិច ឧទាហរណ៍នៅពេលដែលមានបញ្ហាជាមួយកម្មវិធីកុំព្យូទ័រជាក់លាក់ណាមួយ។ បន្ទាប់ពីបញ្ចប់ការសិក្សា សូរុនចង់ក្លាយជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា។
គន្លឹះរបស់សូរុនសម្រាប់អ្នក? ត្រូវខិតខំសិក្សាពេលនៅថ្នាក់វិទ្យាល័យ។ មុខវិជ្ជាដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាអង់គ្លេសគឺមានសារប្រយោជន៍សម្រាប់មុខជំនាញនេះ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Cambodian University for Specialities, Phnom Penh
- East Asia Management University, Phnom Penh
- International University, Phnom Penh
- National University of Management, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Paragon International University, Phnom Penh
- Phnom Penh International University, Phnom Penh
- SETEC Institute, Phnom Penh
- University of Southeast Asia, Siem Reap
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។