ទីផ្សារការងារកំពុងមានការផ្លាស់ប្ដូរយ៉ាងរហ័ស។ នេះមានន័យថាមុខជំនាញក្នុងការគ្រប់គ្រងធនធានមនុស្សគឺពិតជាមានលក្ខណៈច្នៃប្រឌិត។ សិស្សនិស្សិតនឹងសិក្សាអំពីគំនិត និងជំនាញដើម្បីបង្កើតនូវធនធានមនុស្សល្អបំផុតសម្រាប់ក្រុមហ៊ុន។ ប្រធានបទដែលនឹងបង្រៀនរួមមានវគ្គបណ្ដុះបណ្ដាល និងការអភិវឌ្ឍ ច្បាប់ការងារ និងភាពជាអ្នកដឹកនាំ និងការកសាងក្រុមការងារ។ លើសពីនេះមុខវិជ្ជាដែលជាអាទិភាពសម្រាប់ជំនាញនេះគឺគោលការណ៍នៃការជួលបុគ្គលិក និងការបំពេញការងារ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកគ្រប់គ្រងធនធានមនុស្ស
ម៉េត លីម៉េង (អាយុ ២០ឆ្នាំ) កំពុងសិក្សាផ្នែកគ្រប់គ្រងធនធានមនុស្ស ឆ្នាំទី២។ គាត់ជ្រើសរើសជំនាញនេះដោយសារគាត់ចង់ក្លាយជាប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សមួយរូប និងជាអ្នកដឹកនាំល្អម្នាក់។ មកដល់ពេលនេះគាត់ពេញចិត្តនឹងជម្រើសរបស់គាត់ ហើយក៏ព្រោះតែគាត់បានសិក្សាបន្ថែមអំពីការប្រើប្រាស់កុំព្យូទ័រ។ ពេលគាត់បញ្ចប់ការសិក្សាជំនាញនេះ គាត់មានគម្រោងធ្វើការឱ្យគេដើម្បីទទួលបានបទពិសោធន៍ និងក្រោយមកបើកអាជីវកម្មផ្ទាល់ខ្លួន។
លីម៉េង ណែនាំសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ក្នុងជំនាញនេះឱ្យរៀនគណិតវិទ្យា រៀនភាសាបរទេស និងអានឱ្យបានច្រើនអំពីការគ្រប់គ្រងធនធានមនុស្ស។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Angkor University, Siem Reap
- Chea Sim University of Kamchaymear, Kamchaymear
- IIC University of Technology, Phnom Penh
- International University, Phnom Penh
- Norton University, Phnom Penh
- PSE (Pour un Sourire d’Enfant), Phnom Penh
- University of Cambodia, Phnom Penh
- University of Management and Economics, Battambang
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។