គិលានុបដ្ឋាយិកា

All majors

គិលានុបដ្ឋាយិកា

តើអ្នកចង់ជួយអ្នកជំងឺដែលមានតម្រូវការទាំងផ្លូវកាយ និងផ្លូវចិត្តដែរ ឬទេ? នោះអ្នកគួរតែពិនិត្យមើលជំនាញគិលានុបដ្ឋាយិកា។ អ្នកនឹងសិក្សាអំពីគ្រប់ប្រភេទនៃទិដ្ឋិការថែទាំសុខភាពចាប់ពីការពិនិត្យសញ្ញាណសំខាន់ៗ និងការចាក់ថ្នាំ រហូតដល់ការជួយសកម្មភាពប្រចាំថ្ងៃដល់អ្នកជំងឺមានដូចជាការមុជទឹក និងបញ្ចុកអាហារ
ជាដើម។ ក្រោយបញ្ចប់ការសិក្សាអ្នកអាចយកចំណេះដឹងទាំងនេះមកអនុវត្តនៅកន្លែងការងារដូចជាមន្ទីរពេទ្យ មណ្ឌលថែទាំ ឬការិយាល័យវេជ្ជបណ្ឌិត។

បទសម្ភាសន៍ជាមួយនិស្សិតផ្នែកគិលានុប្បដ្ឋាក

ម៉ុន ចន្ថា (អាយុ ២១ឆ្នាំ) ជំនាញគិលានុប្បដ្ឋាក និងជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ គាត់សម្រេចចិត្តសិក្សាជំនាញនេះដោយសារគាត់ដឹងថានៅប្រទេសកម្ពុជាមានគិលានុប្បដ្ឋាកមិនគ្រប់នៅឡើយទេ ហើយគាត់ចង់សិក្សាអំពីការថែទាំសុខភាព និងការការពារប្រឆាំងនឹងជំងឺនានា។ គាត់និយាយថាមុខវិជ្ជាដែលគាត់ចូលចិត្តជាងគេគឺសរីរវិទ្យា ដោយសារគាត់ចង់ស្វែងយល់អ្វីគ្រប់យ៉ាងអំពីខ្លួនប្រាណមនុស្ស។ គាត់ក៏ចូលចិត្តបទពិសោធន៍ដែលគាត់ទទួលបានពីការរៀនសូត្រនៅសាលា និងជាអ្នកហាត់ការនៅមន្ទីរពេទ្យ ហើយគាត់សង្ឃឹមថានឹងធ្វើការនៅមន្ទីរពេទ្យរដ្ឋនៅទីក្រុងភ្នំពេញបន្ទាប់ពីបញ្ចប់ការសិក្សា។ ចន្ថាលើកឡើងថាអ្នកត្រូវរៀន ៦ថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់មុខជំនាញនេះ។

គន្លឹះរបស់ចន្ថាសម្រាប់សិស្សវិទ្យាល័យ៖ មុខវីជ្ជាវិទ្យាល័យភាគច្រើនគឺសំខាន់ ហេតុនេះអ្នកគួរតែខិតខំប្រឹងរៀនសូត្រ និងអត់ធ្មត់ប្រសិនបើអ្នកចង់ទទួលបានលទ្ធផល។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។