តើអ្នកចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬចង់សិក្សាបន្ថែមអំពីការចាប់ផ្ដើមធុរកិច្ច និងការបង្កើតគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែរ ឬទេ? នោះជំនាញក្នុងផ្នែកសហគ្រិនភាពអាចជាជម្រើសដ៏សាកសមសម្រាប់អ្នក។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកសហគ្រិនភាព
ហាក់លីមានអាយុ ២៤ឆ្នាំ និងទើបតែបញ្ចប់ការសិក្សាផ្នែកសហគ្រិនភាពនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា (PUC)។ ដោយធំធាត់ឡើងនៅក្នុងគ្រួសារអ្នករកស៊ី មុខជំនាញនេះគឺពិតជាជម្រើសដ៏ល្អបំផុត។ ក្រៅពីនេះហាក់លីពិតជាចូលចិត្តនិយាយ ដោះស្រាយ និងចែករំលែកជាមួយអ្នកដទៃណាស់។
កំឡុងពេលរៀនជំនាញសហគ្រិនភាព ហាក់លីចូលចិត្តមុខវិជ្ជាដោះស្រាយបញ្ហា ទំនាក់ទំនង និងនវានុវត្តន៍ជាងគេ ហេតុនេះហើយបានជាមិនមានអ្វីភ្ញាក់ផ្អើលទេដែលមុខវិជ្ជាបង្កើតទីផ្សារច្នៃប្រឌិត ទីផ្សារហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំជាមុខវិជ្ជាដែលគាត់ចូលចិត្តនោះ។ មុខវិជ្ជាទាំងនេះជម្រុញឱ្យហាក់លីខិតខំបន្តទៅទៀត និងក្លាយទៅជាបុគ្គលមួយរូប។ ហាក់លីចំណាយពេលប្រហែល ១៤ ទៅ៣៥ម៉ោងលើកិច្ចការសាលាដែលបានដាក់ឱ្យ។ ថ្មីៗនេះហាក់លីកំពុងធ្វើការជាអ្នកបង្ហាត់អ្នកធ្វើភេសជ្ជៈ និងជាអ្នកប្រឹក្សាអាជីវកម្មសម្រាប់ក្រុមហ៊ុនឯកជនមួយ ហើយគាត់មានបំណងចង់ក្លាយជាអ្នកដឹកនាំនៃអង្គការមួយដែលធ្វើការជួយដល់សង្គមនៅថ្ងៃណាមួយ។
តើអ្នកចាប់អារម្មណ៍មុខជំនាញនេះដែរ ឬទេ? ផ្អែកតាមហាក់លី មុខវិជ្ជាដែលមានប្រយោជន៍ជាងគេកាលនៅថ្នាក់វិទ្យាល័យរួមមាន ភាសាខ្មែរ គណិតវិទ្យា និងភាសាអង់គ្លេស។ អ្នកក៏អាចនឹងត្រូវការ (ឬត្រូវអភិវឌ្ឍបន្ថែម) ជំនាញក្នុងការនិយាយ ការគិតបែបស៊ីជម្រៅ ការធ្វើផែនការ និងទំនាក់ទំនង។ ហាក់លីក៏បានលើកទឹកចិត្តអ្នកឱ្យចាប់ផ្ដើមស្គាល់អំពីសហគ្រិនភាព និងដើម្បីស្វែងរកនូវអ្វីដែលអ្នកពិតជាស្រឡាញ់ចូលចិត្ត។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Beltei International University, Phnom Penh
- Limkokwing University of Creative Technology, Phnom Penh
- National University of Management, Phnom Penh
- Panha Chiet University, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- University of Management and Economics, Battambang
- University of Southeast Asia, Siem Reap
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។