សេចក្ដីផ្ដើម
តើអ្នកបារម្ភអំពីបរិស្ថាន ហើយចង់ផ្សព្វផ្សាយការអភិវឌ្ឍប្រកបដោយចីរភាពដែរ ឬទេ? នោះជំនាញផ្នែក
បរិស្ថាន និងនិរន្តរភាពអាចជាជម្រើសសម្រាប់អ្នក។ អ្នកនឹងសិក្សាអំពីផលប៉ះពាល់នៃសកម្មភាពមនុស្សលើ
បរិស្ថានដី ទឹក ខ្យល់ រុក្ខជាតិ និងសត្វជាដើម។ លើសពីនេះអ្នកនឹងសិក្សាពីរបៀបគ្រប់គ្រងធនធានធម្មជាតិដូចជាដី ទឹក រុក្ខជាតិ និងសត្វដើម្បីធ្វើឱ្យគុណភាពបរិស្ថានមានភាពប្រសើរឡើង។
តើស្ដាប់ទៅស្រដៀងៗដែរ ឬទេ?
- អ្នកបារម្ភអំពីបរិស្ថាន
- អ្នកតែងតែស្វែងរកមធ្យោបាយដើម្បីរស់នៅប្រកបដោយចីរភាពជាងនេះ
- អ្នកមានចំណាប់អារម្មណ៍លើអាជីវកម្ម បច្ចេកវិទ្យា ធនធានធម្មជាតិ ឬទាំងអស់នេះ
- អ្នកគឺជាមនុស្សស្រមើស្រមៃ និងមានមហិច្ចតា
មុខជំនាញក្នុងវិស័យបរិស្ថាន និងនិរន្តរភាព
តើអ្នកកំពុងស្វែងរកមុខវិជ្ជាទូលំទូលាយសម្រាប់សិក្សាដែលពាក់ព័ន្ធនឹងបរិស្ថានធម្មជាតិ បរិស្ថានសម្បនិម្មិត មនុស្សដែលរស់នៅក្នុងបរិស្ថានទាំងនេះ និងផលប៉ះពាល់ដែលកើតមានឡើងដែរ ឬទេ? នោះជំនាញការសិក្សាបរិស្ថានគឺត្រឹមត្រូវសម្រាប់អ្នក។ មុខជំនាញនេះប្រើប្រាស់គោលការណ៍ពីវិទ្យាសាស្ត្ររូបវិទ្យា សង្គមវិទ្យា និងសេដ្ឋកិច្ចដើម្បីកំណត់បញ្ហាបរិស្ថានដែលស្មុគស្មាញ។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- City University, Phnom Penh
- Dewey International University, Battambang
- IIC University of Technology, Phnom Penh
- Paññāsāstra University of Cambodia, Phnom Penh
- Royal University of Phnom Penh, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
ប្រសិនបើអ្នកកំពុងស្វែងរកទស្សនៈវិស័យផ្សេងៗនៃបញ្ហាបរិស្ថាន និងនិរន្តរភាព អ្នកអាចពិនិត្យមើលមុខជំនាញការអភិវឌ្ឍ និងការគ្រប់គ្រងធនធានធម្មជាតិបាន។ ជំនាញនេះផ្ដោតលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពដោយគិតអំពីផ្នែកសេដ្ឋកិច្ច សង្គម និងជីវសាស្ត្រនៃការគ្រប់គ្រងធនធានធម្មជាតិ។ ឧទាហរណ៍ អ្នកនឹងសិក្សាអំពីរបៀបថែរក្សាការពារ និងអភិរក្សជីវចម្រុះ និងរក្សាទំនាក់ទំនងល្អជាមួយនឹងភាគីពាក់ព័ន្ធនានា។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
តើអ្នកមានចំណូលចិត្តទាំងផ្នែកបរិស្ថាន និងបច្ចេកវិទ្យាដែរ ឬទេ? នោះជំនាញផ្នែកវិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្របច្ចេកទេស និងបរិស្ថានអាចជាជម្រើសសម្រាប់អ្នក។ នៅក្នុងជំនាញនេះអ្នកនឹងសិក្សាពីរបៀបបញ្ចូលគោលការណ៍នៃវិស្វកម្ម គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យាដើម្បីទប់ស្កាត់ជាមួយនឹងបញ្ហាបរិស្ថាន និងផ្សព្វផ្សាយការអភិវឌ្ឍប្រកបដោយចីរភាព។ ឧទាហរណ៍ ក្នុងមុខជំនាញរ៉ែ និងអាជីវកម្ម អ្នកនឹងធ្វើការស្រាវជ្រាវលើការអនុវត្តប្រកបដោយចីរភាពក្នុងវិស័យនេះ និងបង្កើតវិធីធ្វើការថ្មីៗ។
បទសម្ភាសន៍ជាមួយនឹងនិស្សិតផ្នែកវិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្របច្ចេកទេស និងបរិស្ថាន
ចក់ វុទ្ធីជានិស្សិតឆ្នាំទី ៥ជំនាញវិស្វកម្មទឹក និងបរិស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅរាជធានីភ្នំពេញ។ ជាទូទៅគាត់ចាប់អារម្មណ៍ផ្នែកបរិស្ថាន ហេតុនេះហើយបានជាគាត់ចុះឈ្មោះរៀនជំនាញនេះ។ គាត់ចូលចិត្តការដែលជំនាញនេះផ្ដោតលើគុណភាពទឹក ផលប៉ះពាល់បរិស្ថាន និងសំណង់រឹង។ មុខវិជ្ជាដែលគាត់ចូលចិត្តនោះគឺមុខវិជ្ជាអំពីប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុង។ គាត់ចំណាយពេលរៀនប្រហែល ៣២ម៉ោងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចង់ធ្វើការងារដែលគាត់អាចធ្វើការពិនិត្យមើលគុណភាពទឹកក្នុងទឹកដើម្បីធ្វើឱ្យប្រព័ន្ធធារាសាស្ត្រកាន់តែប្រសើរឡើង។
តើអ្នកចាប់អារម្មណ៍ជំនាញស្រដៀងទៅនឹងវិស្វកម្មបរិស្ថាន ភូមិសាស្ត្របច្ចេកទេស និងអេកូឡូស៊ីដែរ ឬទេ? វុទ្ធីនិយាយថាអ្នកគួរតែចូលចិត្តមុខវិជ្ជាដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យានៅថ្នាក់វិទ្យាល័យ។ ទាំងនេះគឺជាមុខវិជ្ជាដែលអ្នកអាចយកមកអនុវត្តសម្រាប់ជំនាញនេះ។
បទសម្ភាសន៍ជាមួយនិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអេកូឡូស៊ី ភូមិសាស្ត្រ និងបរិស្ថាន
សុផុន (អាយុ ២៣ឆ្នាំ) ទើបតែបញ្ចប់ការសិក្សាថ្មីៗពីវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា យបានបញ្ចប់មុខជំនាញវិស្វកម្មឯកទេសខាងធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ងលើសុផុនជំនាញនេះកំពុងត្រូវការខ្លាំង និងមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិ។ អ្វីដែលសុផុនចូលចិត្តជាងគេនោះអំពីជំនាញនេះគឺការសិក្សាអំពីប្រព័ន្ធជលសាស្ត្រ ការ ដោះស្រាយបញ្ហាទឹកផ្សេងៗ និងប្រព័ន្ធធារាសាស្ត្រ។ សុផុនក៏ចូលចិត្តការសិក្សាអំពីប្រព័ន្ធអាងស្តុកទឹកភ្លៀង។ មុខជំនាញនេះគឺលើសពីការរំពឹងទុករបស់សុផុនដោយសារតែ សុផុនបានទទួលនូវអាហារូបករណ៍ទៅបន្តថ្នាក់អនុបណ្ឌិតនៅបរទេស។ ផែនការការងាររបស់សុផុន៖ ដោះស្រាយបញ្ហាទឹកក្នុងទីក្រុង។
សុផុនណែនាំទៅកាន់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍លើមុខជំនាញនេះឱ្យផ្ដោតសំខាន់លើមុខវិជ្ជានៅថ្នាក់វិទ្យាល័យដូចជាវិទ្យាសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា។ ភាសាអង់គ្លេសក៏មានសារៈសំខាន់ដែរព្រោះឯកសារភាគច្រើនជាភាសាអង់គ្លេស។ ជាមួយនឹងមុខវិជ្ជាទាំងនេះអ្នកអាចជ្រើសរើសជំនាញវិស្វកម្មណាមួយក៏បាន ហើយជំនាញទាំងនេះគឺកំពុងតែត្រូវការក្នុងប្រទេសកម្ពុជា។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងបម្រើការងារជា៖
- ទីប្រឹក្សាផ្នែកបរិស្ថាន
- អ្នកជំនាញផ្នែកគ្រប់គ្រងធនធានធម្មជាតិ
- វិស្វករសំណង់អគារដែលគិតអំពីបរិស្ថានធម្មជាតិ
- អ្នកគ្រប់គ្រងគម្រោងស្ដីអំពីធនធានទឹក