សេចក្ដីផ្ដើម
ការចាប់អារម្មណ៍ខ្លាំងអំពីផែនដីគឺជាមធ្យោបាយល្អបំផុតដើម្បីរៀបរាប់អំពីអ្នកផែនដីវិទ្យា។ ផែនដីវិទ្យាគឺប្រធានបទដ៏សំខាន់ជាងពេលណាទាំងអស់។ ជាមួយនឹងបម្រែបម្រួលសាកល និងភាពកម្រនៃធនធានផ្សេងៗ ពិភពលោកត្រូវការអ្នកជំនាញជាច្រើនក្នុងវិស័យផែនដីនេះ! ដូច្នេះតើអ្នកចង់សិក្សាបន្ថែមអំពីប្រព័ន្ធស្មុគស្មាញបំផុតរបស់ផែនដីដែរ ឬទេ? តើអ្នកចង់ប្ដេជ្ញាខ្លួនអ្នកសម្រាប់អនាគតប្រកបដោយចីរភាពជាងនេះដែរ ឬទេ? នោះជំនាញផែនដីវិទ្យាអាចជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក។
តើស្ដាប់ទៅស្រដៀងៗដែរ ឬទេ?
- អ្នកមានចំណាប់អារម្មណ៍ខ្លាំងចំពោះទិដ្ឋភាពទាំងឡាយអំពីផែនដីរបស់យើង
- អ្នកពិតជាចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រនៅថ្នាក់វិទ្យាល័យ
- អ្នកចង់សិក្សាបន្ថែមអំពីប្រព័ន្ធភពផែនដី
- អ្នកចង់ប្ដេជ្ញាខ្លួនអ្នកដើម្បីដំណោះស្រាយប្រកបដោយចីរភាព
- អ្នកចូលចិត្តធ្វើរបាយការណ៍ផ្អែកលើការពិត និងតួលេខ
មុខជំនាញក្នុងវិស័យផែនដីវិទ្យារួមមាន៖
តើអ្នកចាប់អារម្មណ៍អំពីពិភពលោក និងប្រជាជនក្នុងពិភពលោកដែរ ឬទេ? តើអ្នកចង់សិក្សាបន្ថែមថាតើកន្លែងនៅលើពិភពលោកត្រូវបានប្រើដោយរបៀបណាដែរ ឬទេ? តើអ្នកចង់សិក្សាក្នុងមន្ទីរពិសោធន៍កុំព្យូទ័រប្រើប្រាស់កម្មវិធីភូមិវិទ្យាប្រភេទផ្សេងៗដែរ ឬទេ? នោះជំនាញក្នុងភូមិវិទ្យាជាជម្រើសត្រឹមត្រូវសម្រាប់អ្នក។ ជំនាញនេះផ្ដោតលើមុខវិជ្ជាដូចជាអាកាសធាតុ ទឹក ដី ដំណើរព្យុះ និងម៉ូដែល 3D ជាដើម។
សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖
- Cambodian University for Specialities, Phnom Penh
- IIC University of Technology, Phnom Penh
- Khmer University of Technology and Management, Sihanoukville
- Royal University of Phnom Penh, Phnom Penh
សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។
និស្សិតបញ្ចប់ការសិក្សាក្នុងវិស័យផែនដីវិទ្យាកំពុងបម្រើការងារជា៖
- អ្នកភូមិសាស្ត្រ
- គ្រូបង្រៀន
- អ្នករៀបចំផែនការទីក្រុង
- មន្ត្រីរដ្ឋាភិបាល
- ទីប្រឹក្សា