សេចក្ដីផ្ដើម

តើអ្នកចង់ដឹងអំពីការធ្វើដំណើរ ហើយអ្នកចង់ធ្វើឱ្យប្រាកដថាអតិថិជនទទួលបាននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដែរ ឬទេ? តើអ្នកចង់ឃើញខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ ធ្វើផែនការ និងរៀបចំថ្ងៃឈប់សម្រាក និងកម្មវិធី ឬនាំភ្ញៀវទេសចរទៅកាន់កន្លែងល្បីៗនៅលើពិភពលោកដែរ ឬទេ? នោះមុខជំនាញក្នុងវិស័យ
ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាចជាជម្រើសដ៏សាកសមសម្រាប់អ្នក។

មុខជំនាញដែលមានក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

តើអ្នកពិតជាចូលចិត្តការរៀបគម្រោង និងរៀបចំ ហើយតើអ្នកចង់ធ្វើការនៅកន្លែងប្រារព្ធកម្មវិធីដែរ​ ឬទេ? សម្រាប់មុខជំនាញការគ្រប់គ្រងកម្មវិធី អ្នកនឹងក្លាយខ្លួនជាអ្នកជំនាញក្នុងការបង្កើតកម្មវិធីនានារាប់ចាប់ពីសន្និសីទដល់កម្មវិធីបុណ្យអន្តរជាតិជាដើម។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកកំពុងគិតចង់ក្លាយខ្លួនជាអ្នកគ្រប់គ្រងម្នាក់នៃភ្នាក់ងារទេសចរណ៍ អ្នក​ប្រតិបត្តិការ​ទេសចរណ៍ ឬខ្សែ
សង្វាក់សណ្ឋាគារដែរ ឬទេ? ឬថាតើអ្នកចូលចិត្តរៀនពីរបៀបផ្សព្វផ្សាយកន្លែងដើរលេងសម្រាប់ទេសចរដែរ ឬទេ? ក្នុងមុខជំនាញនេះ អ្នកនឹងរៀនរៀបចំ និងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ ឬអ្នកនឹងយល់អំពីអ្វីគ្រប់យ៉ាងអំពីវិស័យសណ្ឋាគារ។

បទសម្ភាសន៍ជាមួយនិស្សិតដែលសិក្សាជំនាញគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ទេព ធីតាមានអាយុ ២៥ឆ្នាំ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី​៤ សិក្សាជំនាញគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ គាត់សម្រេចចិត្តដាក់ពាក្យរៀនមុខជំនាញក្នុងវិស័យគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ចបន្ទាប់ពីគាត់បានចូលធ្វើការជាអ្នកផ្ដល់ព័ត៌មាននៅផ្ទះសំណាក់មួយកន្លែងរយៈពេល៣ឆ្នាំដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់។ នៅទីនោះគាត់មានទំនួលខុសត្រូវលើ
កិច្ចការមួយចំនួនចាប់ពីការផ្ដល់កន្លែងស្នាក់ដល់ភ្ញៀវ ដល់ការគ្រប់គ្រងការកក់ ការងាររដ្ឋាបាល និងម្ហូប
ភេសជ្ជៈជាដើម។ ទីនោះគឺជាកន្លែងដែលគាត់រកឃើញចំណូលចិត្តពិតប្រាកដរបស់គាត់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

មុខវិជ្ជាដែលគាត់ចូលចិត្តក្នុងជំនាញមានដូចជាជំនាញទំនាក់ទំនងនៅកន្លែងការងារ ការគ្រប់គ្រងប្រតិបត្តិការទេសចរណ៍ និងការស្វែងយល់អំពីធុរកិច្ច។​ គាត់ចូលចិត្តមុខវិជ្ជាការគ្រប់គ្រងប្រតិបត្តិការទេសចរណ៍ជាងគេដោយសារតែមុខវិជ្ជានេះរួមបញ្ចូលការសិក្សា និងធ្វើការជាមួយគ្នា។ វាធ្វើឱ្យគាត់ទទួលបានបទពិសោធន៍ការងារក្នុងតួនាទីជាច្រើនផ្សេងគ្នា។ នៅក្នុងឆ្នាំទី១ គាត់បានធ្វើការជាអ្នកសម្របសម្រួលផ្ទះស្នាក់នៅមួយនៅមជ្ឈមណ្ឌលជម្រុញការពង្រឹងអំណាច(ACE)។ គាត់បានផ្ដល់កន្លែងស្នាក់ដល់ទេសចរបរទេសដើម្បីបង្ហាញពួកគាត់នូវសហគមន៍ និងកន្លែងទេសចរណ៍នៅរាជធានីភ្នំពេញ និងធានាថាពួកគាត់រីករាយកំឡុងពេលនៃការស្នាក់នៅរបស់គាត។ នៅក្នុងឆ្នាំទី៣ គាត់បានធ្វើការជាអ្នកប្រតិបត្តិការទេសចរណ៍នៅក្រុមហ៊ុនទេសចរណ៍
អេមរីតា ដែលគាត់ទទួលបន្ទុកផ្នែកកម្មវិធីទេសចរណ៍ជាតិ និងអន្តរជាតិ។

គាត់មានពេលលំបាកដែលត្រូវគិតគូរជាមួយនឹងតម្លៃ ការគ្រប់គ្រងគណនេយ្យ និងប្រាក់ និងធនាគារ និងការសិក្សារៀងរាល់ថ្ងៃប្រចាំសប្ដាហ៍។ ខណៈពេលដែលមុខជំនាញធ្វើឱ្យគាត់រវល់វាពិតជាដូចការរំពឹងទុករបស់គាត់ព្រោះវាបានជម្រុញគាត់ឱ្យធ្វើកិច្ចការទាំងនោះកាន់តែប្រសើរឡើងម្ដងបន្តិចៗ។ ការសិក្សាមុខវិជ្ជាទាក់ទងនឹងប្រវត្តិសាស្ត្រនៅថ្នាក់វិទ្យាល័យអាចជាទុនសម្រាប់អ្នកដោយសារតែវាបានឱ្យអ្នកស្គាល់នូវទីកន្លែង និងរឿងរ៉ាវដែលអាចនឹងត្រូវយកមកប្រើប្រាស់ដើម្បីធ្វើកិច្ចការសាលានៅសាកលវិទ្យាល័យ។ បន្ទាប់ពីបញ្ចប់ការសិក្សា ធីតាចង់ក្លាយជាម្ចាស់អាជីវកម្មមួយក្នុងវិស័យទេសចរណ៍។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកមានចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសរបស់អ្នក និងចង់ចែករំលែកចំណេះដឹងរបស់អ្នកជាមួយនឹងភ្ញៀវទេសចរដែរ ឬទេ?​ តើការសន្ទនាជាភាសាបរទេសជាអ្វីដែលអ្នកពូកែ ឬជាអ្វីដែលអ្នកតាំងចិត្តក្នុងការសិក្សាដែរ ឬទេ? តើអ្នកចង់រួមដំណើរកម្សាន្តជាមួយភ្ញៀវទេសចរ និងបង្ហាញពួកគេទៅកន្លែង
កម្សាន្ដល្បីៗដែរ ឬទេ? មុខជំនាញនេះនឹងបង្រៀនអ្នកដើម្បីត្រៀមខ្លួនសម្រាប់ការងារបែបផ្សងព្រេងជា
មគ្គុទេសក៍ទេសចរណ៍។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

តើអ្នកចង់សិក្សាអំពីរបៀបបង្កើត និងលក់ផលិតផលដំណើរកម្សាន្តតាមរបៀបដែលមិនប៉ះពាល់ដល់
បរិស្ថានដែរ ឬទេ? នោះអ្នកអាចនឹងគិតដល់ជំនាញអេកូទេសចរណ៍។ សម្រាប់មុខជំនាញនេះ អ្នកនឹងសិក្សាថាតើសហគមន៍មូលដ្ឋានអាចទទួលបានអត្ថប្រយោជន៍ពីទេសចរណ៍ដោយរបៀប និងរបៀបរៀបចំកញ្ចប់ទេសចរណ៍ដែលល្អសម្រាប់បរិស្ថានផងដែរ។

សាកលវិទ្យាល័យខាងក្រោមមានបង្រៀនមុខជំនាញនេះ៖

សូមជ្រាបជាមុនថាមុខជំនាញដែលផ្ដល់ដោយសាកលវិទ្យាល័យមានការផ្លាស់ប្ដូររាល់ពេល ហើយទិដ្ឋិភាពទូទៅដែលមាននៅលើទំព័រនេះប្រហែលជាមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយទេ។ យើងណែនាំអ្នកឱ្យធ្វើការស្រាវជ្រាវបន្ថែមនៅពេលគេហទំព័រនៃសាកលវិទ្យា ឬទំនាក់ទំនងមកកាន់ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យដើម្បីបញ្ជាក់ថាសាលាមានផ្ដល់មុខជំនាញដែលអ្នកជ្រើសរើស។

សិស្សបញ្ចប់ការសិក្សាក្នុងវិស័យនេះកំពុងប្រកបការងារជា៖

  • មគ្គុទេសក៍ទេសចរណ៍
  • អ្នកគ្រប់គ្រងទីផ្សារតំបន់កម្សាន្ត
  • អ្នកគ្រប់គ្រងប្រតិបត្តិការទេសចរណ៍
  • អ្នកគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ច

វីដេអូនៃបទសម្ភាសន៍ជាមួយនឹងអ្នកជំនាញ៖

Slide
Heading layer
PlayPlay
Slide
PlayPlay
previous arrow
next arrow